ប្រិយមិត្តប្រាកដជាមានអ្នកខ្លះស្គាល់ហើយថា MIUI ROM ជាអ្វី តែអ្នកខ្លះប្រហែលជាមិនទាន់ស្គាល់នៅឡើយ។ MIUI ROM ជា Firmware របស់ទូរស័ព្ទ Android ដែលគេយកទៅ Custome ហើយវាមាន UI ស្រដៀងទៅនឹង iOS ដែរ។ វាជា ROM មួយដែលមានភាពល្បីគួសម ដោយការ រចនា icon និងរបៀបប្រើប្រាស់យ៉ាងងាយស្រួល ព្រមជាមួយ នឹងល្បឿនគួឲ្យចាប់ចិត្ត ពីក្រុមអ្នកផលិតជនជាតិចិនមួយក្រុម។ បច្ចុប្បន្ននេះវាត្រូវបានគេយកទៅ ធ្វើជាច្រើនក្រុម គឺមាននៅ ទ្វីបអាមេរិច និង អឺរ៉ុបផងដែរ។
- ជាដំបូងត្រូវទាញយក MIUI Galnet (2.3.4) ហើយចំលងវាដាក់ក្នុង sdcard
- ទាញយក ROM MIUI Galnet (4.0.1)_khmer build-in ហើយចំលងដាក់ចូល sdcard ដែរ
- បន្ទាប់មកត្រូវ Root ទូរស័ព្ទតាមវិធី Root Galaxy SII ដែលបានចុះផ្សាយរួចហើយ
- បិទទូរស័ព្ទ ឲ្យចូលទៅកាន់ ClockWorkMod ដោយចុច Volume Up + Home + Power តាមលំដាប់
- Backup ROM មុនដឹង Flash ROM ថ្មីចូល
- ជ្រើសយក wipe data/fatory reset ហើយចុច yes
- ជ្រើសយក wipe partition cache ហើយយក yes
- ចូលទៅ Advance ហើយយក wipe dalvik cache ហើយចុច yes
- ត្រលប់ចូលទៅ menu list វិញ
- ជ្រើសយក Flash from sdcard
- ជ្រើសយក select file from sdcard
- ស្វែងរក ROM ដែលបានទាញយក ក្នុងចំនចទី១ គឺ MIUI Galnet (2.3.4) ពីsdcard
- យក yes ដើម្បីចាប់ផ្តើមតំលើង ROM
- ក្រោយចប់រួចរាល់ហើយត្រូវ reboot
- ចូលទៅ recovery mode ម្តងទៀតហើយ flash ROM MIUI Galnet (4.0.1)_khmer build-in រួច reboot
សាកបើកគេហទំព័រដែលមានភាសារខ្មែរ (www.cambodroid.com)
ដកស្រង់ចេញ ពីឯកសារតំលើងភាសារខ្មែរ របស់ roberto.callos
ប្រភពឯកសារ CAUG’s doc
No comments:
Post a Comment