សូមណែនាំឲ្យស្គាល់ម៉ឺនុយ (Menu) ដែលមានក្នុងកម្មវិធី
FontCreator
ឲ្យបានស្គាល់ជាមុនសិន។
មានធាតុក្នុងម៉ឺនុយខ្លះខ្ញុំក៏មិនដឹងដែរ
ដូច្នេះខ្ញុំលើកនិយាយតែកន្លែងខ្ញុំស្គាល់ទេ
បើមានការខ្វះខាតអីសូមអធ្យាស្រ័យ។ Menu ក្នុងកម្មវិធី FontCreator
មានមិនសូវច្រើនទេ មើលទៅមិនស្មុគស្មាញ
តែមានមុខងារខ្លះពិបាកនឹងស្វែងយល់
ព្រោះវាមានបង្កប់នូវពាក្យបច្ចេកទេសជ្រៅ។ មានមុខងារមួយចំនួនធំ
ប្រហាក់ប្រហែលទៅនឹងកម្មវិធី Ms Office 2003 អញ្ចឹង។
បើសិនលោកអ្នកចេះប្រើកម្មវិធី Office
ស្ទាត់ហើយពិតជាងាយស្រួលមួយកំរិតទៀត
ក្នុងការស្វែងយល់ពីម៉ឺនុយរបស់
FontCreator ណាស់។
៙ របាម៉ឺនុយ Standard ៖
របា Standrad គឺជារបាមេ ផ្ទុកឧបករណ៍ និងការកំណត់ទាំងអស់
នៅក្នុងកម្មវិធីណាក៏ដូចកម្មវិធីណាដែរ គេតែងតែឃើញ
និងដាក់របានេះនៅខាងលើគេបំផុត។
៙ File ៖
ម៉ឺនុយនេះប្រៀបដូចជាមាត់ទ្វាផ្ទះ ផ្ទុករាល់មុខងារ បើកបិទឯកសារ, រក្សាទុក :D ។

- New... (Ctrl+N)
: បើយក template ថ្មីមួយរបស់កម្មវិធី FontCreator។
មុខងារនេះសម្រាប់តែពួកអក្សរអង់គ្លេស
ចំណែកអក្សរយូនីកូដខ្មែរអត់ប្រើទេ ព្រោះយើងមិនត្រូវការបើកយក
template ថ្មីទេ
គឺយើងគ្រាន់តែយកពុម្ពអក្សរយូនីកូដខ្មែរដែលមានស្រាប់របស់ខ្មែរ
យើង ឧទាហរណ៍ NiDA ស៊េរីឆ្នាំ 2010 ណាមួយមកធ្វើជា template
ដោយដូរឈ្មោះ និង Edit តួអក្សរយកតែម្ដង។
- Open : គឺសម្រាប់បើកយកឯកសារ font ។ មានពីររបៀបបើកយលគឺ
- Installed Font... : សម្រាប់បើកយកពុម្ពអក្សរដែលបានបញ្ចូលក្នុង Windows។
- Font File : សម្រាប់បើកយកឯកសារ font ដែលយើងបានត្រៀមទុក។
- Reopen :
ជាកន្លែងសម្រាប់ចូលទៅបើកយកនូវឯកសារ font
ដែលយើងធ្លាប់បើកក្នុងកម្មវិធីនេះកន្លងមក។ វាមិនខុសពី Recent
ដែលមាននៅក្នុង Ms Word ឡើយ។
- Save (Ctrl+S) :
សម្រាប់រក្សាទុកការកែប្រែ font ,
មុខងារនេះយើងត្រូវប្រើញឹកញាប់ណាស់ សឹកថា ធ្វើតួអក្សរមួយចុច Save
ម្ដង អត់មានខានទេ។
- Save As :
រក្សាទុកជានេះ សឹងតែមិនប្រើ :D
មូលហេតុមិនប្រើមកពីយើងមុននឹកបើកការ Edit ពុម្ព
យើងរាល់គ្នាប្រាកដជាបាន Copy ពុម្ពអក្សរដែលយើងបម្រុងធ្វើជា
template នោះហើយអស់ហើយ មិនបាច់យើងយកពុម្ពអក្សរដើម (ទុកធ្វើពូជ)
យកមកបើកហើយ ទើបប្រើ Save As
ដើម្បីចម្លងពុម្ពទៅទីតាំងផ្សេងនោះទេ។
- Save All :
រក្សាទុកទាំងអស់រាល់ពុម្ពអក្សរដែលយើងបានបើក Edit ក្នុងកម្មវិធី ,
ពេលខ្លះយើង Edit ច្រើនពុម្ពអក្សរ ហើយចង់ Save ម្ដងទាំងអស់។
មុខងារនេះមានប្រើតិចតួច គឺក្នុងករណីដែលយើងបើក font ពីរបី
យកកែប្រែ។
- Close : សម្រាប់បិទ ពុម្ពអក្សរណាមួយដែលយើងកំពុង Edit។
- Close All : បិទរាល់ពុម្ពអក្សរដែលយើងកំពុងតែ Edit។
- Print... (Ctrl+P) : សម្រាប់បោះពុម្ព មានបីចំនុចក្នុងនេះតែមិនសំខាន់ទេ។
- Exit : បិទកម្មវិធីឈប់ប្រើ។
៙ Edit ៖
ម៉ឺនុយនេះផ្ទុករាល់មុខងារកែប្រែដែលយើងត្រូវប្រើច្រើន
តែរាល់មុខងារនៅក្នុងម៉ឺនុយហ្នឹង គេបានយកវាដាក់ជារបា
ងាយស្រួលចុចប្រើបានលឿន។

- Undo (Ctrl+Z) :
មិនធ្វើវិញ។
មុខងារនេះសំខាន់នៅពេលយើងចង់ត្រឡប់សកម្មភាពពីមុនៗវិញ។ នៅក្នុង
FontCreator នេះការ Undo មានប្រសិទ្ធភាពខ្លាំងគ្រាន់បើ
យើងអាចត្រឡប់ថតក្រោយរាល់សកម្មភាពរបស់យើងបានច្រើនល្មម
អាចគ្រប់គ្រងស្ថានការណ៍រាល់កំហុស ឬ ការភ័ន្តច្រឡំរបស់យើង។
- Redo (Ctrl+Z) :
ធ្វើវិញ គឺជាអំពើបញ្ច្រាសគ្នានឹង Undo។ គឺនៅពេលយើងចុច Undo
ច្រើនហួសពេល (time) ដែលយើងចង់ត្រឡប់មកវិញ យើងអាចប្រើ Redo នេះ។
- Cut (Ctrl+X) :
កាត់ ។ ការកាត់នេះភាគច្រើនយើងប្រើដើម្បីកាត់ Contour
ពីទីតាំងមួយទៅទីតាំងមួយផ្សេងទៀត មិនមែនកាត់ Contour
ចេញជាពីរដុំទេ!។
 |
ក្នុងរូបនេះយើងមាន Contours ចំនួន 4 |
- Copy (Ctrl+C) : ចម្លង ។ មុខងារចម្លងនេះយើងប្រើគ្រប់កន្លែងទាំង Glyph និង Contour ។
- Paste (Ctrl+V) : បិទភ្ជាប់ ។ គឺជាការបញ្ចេញកម្មវត្ថុ ទៅទីតាំងណាមួយដែលធ្វើបានធ្វើ Cut និង Copy ។
- Paste Special... (Ctrl+E) : បិទភ្ជាប់ពិសេស។ យើងអាចកំណត់ក្នុងការបិទភ្ជាប់ Glyph ទៅ Glyph មួយផ្សេងទៀតបានទាំងឈ្មោះ ការកំណត់របស់ Glyph (មុខងារនេះចំពោះអក្សរខ្មែរអត់ប្រើទេ)។
- Delete (Del) : លុប ។ យើងអាចលុបគ្រប់បែបយ៉ាងដែលយើងចង់លុបដូចជា Glyph , Contour និង Curve ។
- Select All (Ctrl+A) : ជ្រើស។ មានសារសំខាន់ដែរ នៅពេលយើងចង់ធ្វើការ Select រាល់ Contour និង Curve ម្ដងទាំងអស់នោះ។
- Select Incomplete : ???អត់ដឹងដែរ??? :D
- Select Composites : ???អត់ដឹងដែរ??? :D
- Clear Selection (Ctrl+U) : សម្រាប់ដោះ Select ចេញវិញពេលយើងបានធ្វើ Select លើដូចជា Glyph , Contour និង Curve ។
- Invert Selection (Ctrl+T) : សម្រាប់ Select យកទីតាំងបញ្ច្រាសពីរាល់ Glyph ឬ Contour ឬ Curve ដែលយើងកំពុង Select ។
- Make Empty : ធ្វើឲ្យ Glyph ទទេស្អាត។
- Make Simple : ???អត់ដឹងដែរ??? :D
- Complete Composites : ???អត់ដឹងដែរ??? :D ប្រហែលជាមុខងារជំនួនសម្រាប់ការរចនាតួអក្សរប្រភេទជា ឬការ៉េ ។
- Change Direction : គឺជាការប្ដូរទិសឲ្យ Contour ដើម្បីបង្កើតបានជាសាច់ក្នុងឬក្រៅ។
- Join Contours :
គឺសម្រាប់បម្លែងទ្រង់ទ្រាយ Contours
ដែលគងលើគ្នាចាប់ពីរឬច្រើនទៅតាមលក្ខខណ្ឌ 3
ប្រភេទផ្សេងគ្នាដូចជា : Union , Intersection និង Exclusion។
 |
រូបភាពនេះយើងយក Contours 2 មាន Direction ដូចគ្នា ដោយប្រើ Union នោះយើងបាន Contours ជាប់គ្នា។ |
 |
រូបភាពនេះយើង
យក Contours 2 មាន Direction ផ្ទុយគ្នា ដោយប្រើ Union នោះយើងបាន
Contours ពីរដដែល តែបាត់សាច់ត្រង់កន្លែងដែល Contours នោះគងលើគ្នា
។ |
 |
រូបភាពនេះយើង
យក Contours 2 មាន Direction ដូចគ្នា ដោយប្រើ Intersection នោះយើងបាន
Contours មួយវិញ ដែលជាសំណល់នៃផ្នែកដែល Contours គងលើគ្នា។ |
 |
រូបភាពនេះយើងយក Contours 2 មាន Direction ផ្ទុយគ្នា ដោយប្រើ Intersection នោះយើងបានលទ្ធផលសូន្យ (ទទេស្អាត)។ |
 |
រូបភាពនេះយើង
យក Contours 2 មាន Direction ដូចគ្នា ដោយប្រើ Exclusion នោះយើងបាន
Contours ពីរដដែល តែបាត់សាច់ត្រង់កន្លែងដែល Contours នោះគងលើគ្នា
។ |
 |
រូបភាពនេះយើង
យក Contours 2 មាន Direction ផ្ទុយគ្នា ដោយប្រើ Exclusion នោះយើងបាន
Contours ពីរដដែល តែបាត់សាច់ត្រង់កន្លែងដែល Contours នោះគងលើគ្នា
។ |
ចំណាំ ៖
ការប្រើ Union , Intersection និង Exclusion ភាគច្រើនគេប្រើនៅពេល Contours ចំនួន 2 មាន Direction ដូចគ្នា។
- Curve :
គឺជាចំណុចដៅតៗគ្នាមួយជុំបង្កើតបានជា Contour មួយ។ Curve
នៅក្នុងកម្មវិធី FontCreator
នេះវាមានសណ្ឋានខុសពីកម្មវិធីសម្រាប់បង្កើតពុម្ពអក្សរដទៃៗទៀត។
វាមិនងាយស្រួលក្នុងការពត់ពេនដូចបណ្ដាលកម្មវិធីល្បីៗផ្សេងឡើយ
តែវានៅតែមានលទ្ធភាពអាចឲ្យយើងពត់ទៅណាក៏បានដែរ
ដោយគ្រាន់តែបង្កើត Curve បន្ថែម។ Curve មាន 2 ប្រភេទគឺ :
- On Curve (រាងការ៉េ) ជាចំណុចដៅត្រង់ បង្កើតបានជាជ្រុង។
- Off Curve (រាងមូល) ជាចំណុចដៅមូលដែលសម្រាប់ទាញពត់ពេន។
- Search (Ctrl+F) : ជាមុខងារស្វែងរក ដែលកម្មវិធីណាក៏មានដែរ។
៙ View ៖
ជាម៉ឺនុយដែលផ្ទុករាល់មុខងារបង្ហាញ ពង្រីក ពង្រួមការមើល Grid,
Guidelines ជាពិសេសគឺបិទបើកការបង្ហាញរបាផ្សេងៗ
តែរាល់មុខងារដែលមាននៅ View
គេបានយកជាដាក់ជារបាខាងមុខអស់ហើយ ដើម្បីងាយស្រួលចុចប្រើ។
- Mode :
គឺជាការកំណត់ឲ្យបង្ហាញជា Contour ឬមួយជា Point (Curve)។
ពេលយើងកំណត់បង្ហាញ Mode = Contour នោះអាចរំកិលរាល់ Contour
នីមួយទៅកាន់ទីតាំងផ្សេងៗបាន។ ពេលយើងកំណត់បង្ហាញ Mode = Point
(Curve) យើងមិនអាចទាញ Contour បានទេ តែយើងអាចទាញ Curve
ដើម្បីកែប្រែរូបរាងរបស់ Contour វិញ នេះវាស្មើនឹង Edit Mode។
 |
ចុចលើផ្ទៃទំនេរផ្ទួនដងដើម្បីប្ដូរ Mode |
- Toolbars :
របាឧបករណ៍
គឺជាកន្លែងប្រមូលម្ដុំរាល់មុខងារប្រហាក់ប្រហែលគ្នាដាក់ចូលគ្នា
បង្កើតបានជារបានីមួយៗ ងាយស្រួលចុចប្រើ។
កម្មវិធីណាក៏ដូចកម្មវិធីណាដែរតែងតែមានរបា ហើយនៅក្នុងកម្មវិធី
FontCreator 6.0 នេះឃើញមានរបាឧបករណ៍ចំនួន 5 ហើយមានរបាកំណត់ផ្សេងទៀត 6 និងរបាស្ថានភាព 1 ។ ៙ចុចទីនេះមើលការពន្យល់ពី Toolbars ៚
- Zoom In និង Zoom Out
: មុខងារពង្រីកឬបង្រួមការមើល យើងអាចពង្រីកឬបង្រួមមើល Glyph
បានដោយចុចឆ្នុច +(បូក) ឬ -(ដក)
នៅលើក្ដារចុចលេខនៅផ្នែកខាងស្តាំដៃ។
ហើយដើម្បីពង្រីកឬបង្រួមការមើល Contour ពេលដែលយើងឈរក្នុង Glyph
បានដោយចុច ឆ្នុច +(បូក) ឬ -(ដក) ដែលនៅលើក្ដារចុចក្បែរឆ្នុច
Backspace ។
- Zoom to Sectected : ជាមុខងារ Zoom យកតែបរិវេណណា ដែលយើងបានធ្វើ Sectect ដោយសារចុចម៉ៅ។
- Fit to Window : ជាមុខងារពង្រីកឬបង្រួមយកតែបរិវេណ Sectect ដែលយើងបាន Sectected Contour និង Curve ។
- Grid :
ជាខ្សែក្រឡាដែលមានរាល់ក្នុងវិធីរចនាជាទូទៅ
វាមានប្រយោជន៍ងាយស្រួលឲ្យយើងមើលដឹងថា Contour
របស់យើងស្ថិតនៅទីតាំងណា ជាពិសេសងាយស្រួលរំកិល Contour ។
តែយើងក៏មិនអាចផ្អែកលើ Grid ដើម្បីរំកិល Contour ទេ
គឺយើងត្រូវផ្អែកលើបន្ទាត់ ព្រោះបន្ទាត់មានលេខប្រវែងជាក់លាក់។
- Guidelines :
គឺជាខ្សែស្មើបញ្ឈរឬផ្ដេក ដែលយើងទាញចេញពីក្នុងបន្ទាត់
យកមកប្រើក្នុងការក្រិតទីតាំងសំខាន់ៗ ងាយស្រួលរំកិល Contour
ទៅទីតាំងនោះ។ Guidelines យើងអាចប្រើច្រើនតាមតម្រូវការ
និងអាចកំណត់ទីតាំងជាក់លាក់បានដោយ ចុចម៉ៅផ្ទួនដងលើ Guidelines
នោះយើងនឹងឃើញផ្ទាំងកំណត់ទីតាំង Guidelines លេចឡើង។
 |
ក្នុងរូបភាពនេះបង្ហាញពីការបង្កើត Guideline ដែលមានទីតាំងនៅកំពស់ 1000 |
- Snap to Grid :
គឺជាការកំណត់សម្រាប់រំកិល Contour ដោយធៀបជាមួយ Grid។
នៅពេលដែលយើងចាប់ទាញ Contour ទីជិតបន្ទាត់ Grid នោះជ្រុងនៃ
Contour នឹង ស្រូបទៅស្មើនឹង Grid ត្រង់កន្លែងណាមួយ
គេធ្វើរបៀបនេះដើម្បីចាប់ទាញ Contour ឲ្យស្មើតាម Grid ។
- Snap to Guidelines : មិនខុសពី Snap to Grid គ្រាន់តែដូរមកជាតម្រង់ Contour តាម Guidelines វិញ។
- Lock Guidelines
: ចាក់សោ Guidelines ។ ដោយសារ Guidelines សំខាន់ក្នុងការតម្រង់ Contour
នោះគេបង្កើតមុខងារនេះឡើងដើម្បីបិទការរំកិល Guidelines
ដើម្បីងាយស្រួលកុំឲ្យច្រឡំដៃទាញដោយមិនដឹងខ្លួន។
៙ Insert ៖
ជាម៉ឺនុយផ្ទុកមុខងារ បញ្ចូលបន្ថែមដូចជា Characters Glyph និង
Contour ឬ Points (Curve)។ ចំពោះការ Edit
ពុម្ពអក្សរយូនីកូដខ្មែរយើងនេះ មិនត្រូវការបញ្ចូលតួអក្សរអីទេ
គ្រាន់តែផ្លាស់ Contour ជាការស្រេច
ដូច្នេះមុខងារផ្សេងៗដែលមិនទាក់ទងនឹងការ Edit Contour
ខ្ញុំសូមមិននិយាយទេ។
- Characters... : មុខងារនេះយើងមិនប្រើទេ។
- Glyphs... : មុខងារបញ្ចូលបន្ថែម Glyphs នេះមិនប្រើទេសម្រាប់ការ Edit ពុម្ពអក្សរខ្មែរ។
- Glyph... : អត់ប្រើដែរ។
- Contour... : ជាមុខងារសម្រាប់ឲ្យយើងគូសចេញ Points (Curve) មួយជុំបង្កើតបានជា Contour មួយ។ សូមមើលរូបឧទាហរណ៍ខាងក្រោម ៖
 |
ម៉ៅស្ដាំយក New Contour |
- Points : ជាមុខងារសម្រាប់ឲ្យយើងបង្កើតបន្ថែមចំណុចដៅ Points (Curve) ឲ្យ Contour
 |
ម៉ៅស្ដាំយក Add Points |
៙ Format ៖
ជាម៉ឺនុយប្រមូលផ្ដុំការធ្វើអំពើឲ្យ Glyphs
ប្ដូរឈ្មោះពុម្ពអក្សរ និងការកំណត់សំខាន់ផ្សេងទៀត
តែមុខងារមួយចំនួននៅក្នុងម៉ឺនុយ Format នេះ
វាទាមទារឲ្យអ្នកប្រើចេះដឹងជ្រៅជ្រះពីការបង្កើតពុម្ពអក្សរ
ហើយចំពោះការ Edit ពុម្ពអក្សរយូនីកូដខ្មែរយើង
យើងមិនចាំបាច់ចេះមុខងារសំខាន់ៗក៏មិនអីដែរ។

- Platform Manager
:
ជាកន្លែងឲ្យយើងចាត់ចែងទៅលើក្ដារចុចរបស់ប្រភេទម៉ាស៊ីន
កុំព្យូទ័រដូចជា ក្ដារចុចលើ Windows ឬនៅលើ Mac ជាដើម កន្លែងនេះ
ចំពោះអ្នករៀន Edit ពុម្ពអក្សរដូចជាខ្ញុំនិងអ្នករាល់គ្នា
មិនចាប់ខ្វល់ទេ មានតែអ្នកជំនាញ
ឬអ្នកបង្កើតពុម្ពអក្សរយូនីកូដដូចជាលោកពូ ដាញ់ហុង ទើបគ្នាដឹង
ខ្ញុំនេះអត់ដឹងទេ ហេសហេ :D។
- Naming... :
ជាកន្លែងចូលទៅកែប្រែឈ្មោះរបស់ពុម្ពអក្សរ កន្លែងនេះសំខាន់ណាស់
គឺថាមុននឹងយើងចាប់ផ្ដើម Edit
យើងត្រូវដូរឈ្មោះពុម្ពអក្សរឲ្យហើយមុនគេសិន
ដូច្នេះមុខងារនេះគឺយើងត្រូវអនុវត្តន៍មុនគេបំផុត។ ៙
សូមចុចទៅនេះដើម្បីពីការប្ដូរឈ្មោះពុម្ពអក្សរ ៚
- Mappings... : កន្លែងនេះទាក់ទងនឹងការកំណត់ Glyphs ដើម្បីឲ្យ Windows ឬ Mac ស្គាល់, ខ្ញុំក៏មិនដឹងដែរសូមអធ្យាស្រ័យផង។
- Kerning... :
គឺជាចន្លោះពីតួអក្សរមួយទៅមួយ
ជាទូទៅយើងតែងតែលៃឲ្យមានចន្លោះសមស្របរួចហើយ
តែមានករណីខ្លះយើងត្រូវការ មុខងារ Kerning
នេះដើម្បីបន្ថែមលក្ខណៈពិសេសឲ្យតួអក្សរខ្លះៗមួយចំនួន
ឲ្យមើលទៅសមគម្លាតគ្នា ដូចជាតួអក្សរ A ដែលត្រូវប្រើមុខងារ
Kerning នេះ ដើម្បីឲ្យវាខិតចូលក្នុងខ្លាំងពេលជួបជាមួយតួអក្សរ V
ជាដើម។ Kerning មានប្រយោជន៍ចំពោះអក្សរអង់គ្លេសខ្លាំងណាស់
ឃើញប្រើសឹងគ្រប់តួ គេចង Kerning ច្រើន ពេលយើង Copy ទៅ
វាអាចមិនដូចដើមទៀតទេ ព្រោះយើង Copy មិនដោយ Kerning របស់គេ!!!!។
ចំពោះពុម្ពអក្សរយូនីកូដខ្មែរដូចជាអត់ឃើញប្រើមុខងារ Kerning នេះទេ
ដូច្នេះ អ្នក Edit ធម្មតា មិនបាច់ចេះកន្លែងនេះក៏បាន
តែលោកអ្នកគួរតែរៀនស្វែងយល់ Kerning
ចំពោះពុម្ពអក្សរអង់គ្លេសបន្ថែមដោយខ្លួនឯងទៀតចុះ។
- Post... :
កន្លែងនេះទាក់ទងនឹងការប្ដូរឈ្មោះ Postscript Names
ត្រង់កន្លែងនេះខ្ញុំក៏មិនដឹងដែរ តែខ្ញុំអាចនិយាយបានថា
កន្លែងនេះអត់ដឹងក៏មិនអីដែរ។ (មិនដឹងជាស្អីទេអាក្បាលធំ ពន្យល់ៗអត់ដឹងឡាហូតម៉ងនៀក ហេសហេ :D)
- Smoothing... :
មុខងារនេះគេប្រើដើម្បីកំណត់ឲ្យពុម្ពអក្សរដែលបង្ហាញចេញនៅក្នុង
ទំហំមួយដែលយើងបានកំណត់ ឲ្យវាបង្ហាញចេញមានភាពស្មើ និង រលោង
(ម៉ដ្ឋ) ជាប្រភេទ Raster ក្នុងលក្ខខណ្ឌ ClearType
ដែលជាលក្ខណៈពិសេសរបស់ប្រភេទពុម្ពអក្សរ True Type Font ។ សូមលើកឧទាហរណ៍មួយ
: តើលោកអ្នកមានឆ្ងល់ថាពុម្ពអក្សរ Khmer OS System
បង្ហាញនៅក្នុងទំហំ 8px មើលច្បាស់លើកអេក្រង់
ចំណែកឯពុម្ពអក្សរផ្សេងៗបើដាក់ឲ្យបង្ហាញក្នុងទំហំ 8px
មើលមិនច្បាស់ រឆេតរឆូតដែរទេ?
នេះហើយជាលទ្ធផលដែលអ្នកបង្កើតកំណត់ឲ្យ Khmer OS System
ឲ្យវាបង្ហាញស្អាតនៅក្នុងទំហំខាងលើ។
- PCL 5... : អត់អីដែរ មិនថា PCL 5 ហ្នឹងអីគេផង :D។
- Tables... : អត់ដឹងទេ :( ។
- Setting... :
គឺកន្លែងចូលទៅកំណត់លក្ខណៈផ្សេងៗឲ្យពុម្ពអក្សរ ដូចជា Metrics (
ទំហំជួរតួអក្សរ), Classification (ប្រភេទថ្នាក់អក្សរ Regular, Italic, Bold)
៙ Font ៖
ម៉ឺនុយនេះមានផ្ទុកនូវមុខងារ Test (សាកល្បង ឬតេស្ដ) , ដំឡើង
ជាដើម។ នៅក្នុងម៉ឺនុយនេះមានតែមុខងារ Test មួយទេដែលត្រូវប្រើ
ក្រៅពីហ្នឹងគឺមិនប្រើទេ។

- Test (F5) :
ប្រើសម្រាប់តេស្ដសាកល្បងពុម្ពអក្សរដែលយើងកំពុង Edit
យើងប្រើមុខងារនេះដើម្បីមើលរាល់នូវពុម្ពអក្សរដែលយើងបានផ្លាស់
តួផ្សេងៗ។
វាមានភាពងាយស្រួលនិងចំណេះពេលវេលាច្រើនណាស់បើសិនអត់មានមុខងារ
នេះទេ។ ឧបមាថាយើងបានធ្វើការផ្លាស់តួអក្សរខ្លះហើយ
ចង់ដឹងវាវាវាយទៅមានសភាពបែបណាជាដើម។
- Install :
សម្រាប់ចុចដំឡើងពុម្ពអក្សរដែលយើងកំពុង Edit
តែខ្ញុំយល់ថាមុខងារ Install ដែលកម្មវិធី FontCreator
បានផ្ដល់ឲ្យនេះយើងកុំប្រើអី
ដើម្បីដំឡើងពុម្ពអក្សរដែលយើងកំពុងធ្វើការ Edit នេះ យើងគ្រាន់តែ
save
រួចចូលទៅកាន់ទីតាំងរបស់ពុម្ពអក្សរក្នុងកុំព្យូទ័រចុចម៉ៅស្ដាំ
ដំឡើងតាម Windows Explorer ល្អជាង។
- Sort Glyphs...
: មុខងារនេះ តម្រៀបការបង្ហាញ Glyphs នៅក្នុងផ្ទៃកម្មវិធី
FontCreator មុខងារនេះបើយើងច្រឡំដៃចុច
គឺវានឹងធ្វើឲ្យពុម្ពអក្សរយូនីកូដខ្មែរខូចខ្ទេចអស់ភ្លាម។ !!!កុំចុចប្រយ័ត្នអាលាយ!!! :D។
- Validate... :
មានមុខងារសម្រាប់ស្វែងរកបញ្ហារបស់ Contours
ដែលមានលក្ខណៈស្មុគស្មាញច្រើន ជាពិសេសស្កេននិងជួសជុលរាល់
Contours ណាដែលមាន Points (Curve) ជាន់កន្លែងគ្នា (ស្ទួន) ។ មុខងារ
Validate
នេះមានប្រយោជន៍ចំពោះប្រភេទពុម្ពអក្សរដែលស្គេនចេញពីក្រដាស់
ប្រភេទអក្សរខ្វៀកដែលមានសណ្ឋានរឆេតរឆូត។
- Properties : ជាមុខងារបើកមើលលក្ខណៈព័ត៌មានរបស់ពុម្ពអក្សរ ដែលព័ត៌មានទាំងនោះខ្ញុំមើលអត់យល់ដែរ ហេសហេ :D ។
៙ Tools ៖
ជាម៉ឺនុយផ្ទុកនូវឧបករណ៍សំខាន់ៗ សម្រាប់កែប្រែរូបរាង Glyph
មុខងារនាំចូលរូបភាព បិទ បើក Grid, កំណត់ Metrics, Guideline និង Option ។

- Glyph Transformer...
: ជាមុខងារប្រមូលផ្ដុំរាល់ការបញ្ជាឲ្យកែប្រែរូបរាង Glyph ដូចជា
រំកិល ធ្វើឲ្យទ្រេត ក្រាស ជាដើម។ មុខងារនេះសំខាន់ណាស់
ខ្ញុំនឹងលើកនិយាយនៅអត្ថបទគន្លឹះមួយដោយឡែក។
- AutoMetrics... : សម្រាប់ធ្វើឲ្យខ្សែកំណត់គម្លាតអក្សរទៅតាមទំហំដែលយើងចង់បាន មុខងារនេះយើងមិនប្រើទេ។
- AutoKern... :
ជាមុខងារសម្រាប់ធ្វើគម្លាតអក្សរ (ព្យញ្ជនៈ) បានដោយស្វ័យប្រវត្តិ
មុខងារនេះសម្រាប់តែអក្សរអង់គ្លេសទេ ចំពោះអក្សរខ្មែរដែលមានដៃ
ជើង ស្រះ មិនប្រើទេ។
- AutoNaming... :
អាចឲ្យយើងធ្វើការដូរនិងដាក់ឈ្មោះឲ្យពុម្ពអក្សរបាន
ដោយវារៀបចំឈ្មោះនៅត្រង់ផ្នែកខ្លះជាស្រេច
មិនបាច់ដាក់ឬដូរគ្រប់ប្រលោះនោះទេ មុខងារនេះយើងមិនប្រើទេ។
ហើយរបៀបដូរឈ្មោះពុម្ពអក្សរខ្ញុំនឹងបង្ហាញនៅអត្ថបទគន្លឹះដាច់
ដោយឡែក។
- Import image...
: ជាមុខងារសំខាន់ក្នុងការនាំចូលរាល់ graphics
ដែលយើងគូររួចហើយយកមកធ្វើជា Contour ។
ការនាំចូលនេះយើថត្រូវនាំចូលជាប្រភេទ Vector graphics
ទើបទទួលបានគុណភាពដូចរូបដើម
តែមានពេលខ្លះយើងក៏ត្រូវនាំចូលជាប្រភេទ Rastor
ផងដែរដើម្បីងាយស្រួលឲ្យកម្មវិធី FontCreator បម្លែងវាទៅជា Contour ។
- Extract from TTC... : សម្រាប់ពន្លាពុម្ពអក្សរដែលគេបានច្រកបញ្ចូលគ្នា មុខងារនេះយើងមិនប្រើទេ។
- Launch Externals : ជាផ្លូវកាត់សម្រាប់ចូលទៅបើកមុខងារ Fonts Folder (Ctrl+F11) និង Character Map (Ctrl+F12) ដែលមានក្នុង Windows OS ។
- Grid Options... : ជាខ្សែក្រឡាផ្ដល់ភាពងាយស្រួលដល់អ្នករចនា ហើយនេះជាកន្លែងកំណត់មុខងារឲ្យ Grid ដូចជា ៖

- Between grid poinds in units : បង្ហាញក្រឡាពេលមើល Contour នៅជិត(ពង្រីក)។
- Between grid poinds in units : បង្ហាញក្រឡាពេលមើល Contour នៅឆ្ងាយ(ពង្រួម)។
- Metrics Options...
: សម្រាប់ លាក់ឬបង្ហាញ និងកំណត់បន្ទាត់ខ្សែមានដូចជា Left and
Reght side bearing, Win Ascent... ជាដើមឲ្យបង្ហាញជាប្រភេទ ខ្សែ
ខ្សែចុចៗ និងប្ដូរពណ៌ឲ្យខ្សែ។
- Guideline Options...
: គឺជាខ្សែត្រង់បញ្ឈរឬផ្ដេក ដែលយើងទាញចេញពីក្នុងបន្ទាត់
យកមកប្រើក្នុងការក្រិតទីតាំងសំខាន់ៗ ងាយស្រួលរំកិល Contour
ទៅទីតាំងនោះ។ កន្លែងនេះយើងអាចកំណត់ពណ៌ និងប្ដូរប្រភេទខ្សែ ឬ
ខ្សែចុចឲ្យ Guideline បាន។
- Options :
ជាកន្លែងប្រមូលផ្ដុំការកំណត់លក្ខណៈបន្ថែមមួយចំនួន
ទៅឲ្យមុខងារដទៃៗទៀតមានដូចជា : generral, Sample, Font Overview,
Glyph, Edit, Naming, Validation និង Advanced។
ខ្ញុំនឹករៀនរាប់នៅក្នុងអត្ថបទដោយលែកមួយផ្សេងទៀត។
៙ Windows ៖
នៅក្នុងម៉ឺនុយនេះ ផ្ទុកនូវមុខងារគ្រប់គ្រងផ្ទាំង Window
សម្រាប់ពេលយើងបើកពុម្ពអក្សរច្រើន Edit ព្រមគ្នា។
គេបង្កើតមុខងារនេះឡើងដើម្បីសម្រួលការបង្ហាញឲ្យមានរបៀប
ងាយស្រួលមើល។

- Cascade :
គឺជាការធ្វើឲ្យផ្ទាំងបង្អួចពេញអេក្រង់របស់ពុម្ពអក្សរ
ក្ដោបមកជាផ្ទាំងតូចៗវិញ ។
មុខងារនេះប្រើនៅពេលពុម្ពអក្សរជាច្រើនបង្ហាញពេញអេក្រង់
ឲ្យមកបង្ហាញតូចៗវិញងាយស្រួលយើងចុចឈរលើពុម្ពអក្សរផ្សេងទៀត។
- Tile Horizontal
: មុខងារនេះសម្រាប់បង្ហាញពុម្ពអក្សរចាប់ពី 2
ឡើងទៅឲ្យវាចែកកន្លែងគ្នាបង្ហាញដោយបង្ហាញផ្ទាំងបង្អួចពុម្ព
អក្សរពីលើចុះក្រោម។ វាមានប្រយោជន៍ក្នុងការធ្វើឲ្យមានរបៀប
នឹងងាយស្រួលពេល Edit ពុម្ពអក្សរ។
- Tile Vertical :
មុខងារនេះមិនខុសពីខាងលើទេ សម្រាប់បង្ហាញពុម្ពអក្សរចាប់ពី 2
ឡើងទៅឲ្យវាចែកកន្លែងគ្នាបង្ហាញផ្ទាំងបង្អួចពុម្ពអក្សរពី
ឆ្វេងទៅស្ដាំ។ វាមានប្រយោជន៍ក្នុងការធ្វើឲ្យមានរបៀប
នឹងងាយស្រួលពេល Edit ពុម្ពអក្សរ។
- Arrange Icons
:
គឺជាការតម្រៀបផ្ទាំងបង្អួចពុម្ពអក្សរដែលយើងបានឲ្យវាបង្ហាញជា
Minimize ឲ្យមានរបៀប
ជួនកាលយើងបានច្រឡំអូសបង្អួចពុម្ពអក្សរណាមួយដែលជា Minimize
ផុងកប់ទៅក្នុងគែមកម្មវិធី
ហើយមិនដឹងធ្វើយ៉ាងណាទើបអាចទាញវាបានមកវិញ
គឺយើងប្រើមុខងារនេះហើយ។
- Minimize All :
ជាមុខងារធ្វើឲ្យរាល់ផ្ទាំងបង្អួចពុម្ពអក្សរដែលយើងបើកក្នុង
កម្មវិធី ឲ្យវាបង្ហាញជា Icon តូចៗវិញ
គេធ្វើបែបនេះក្នុងករណីយើងបានបើក Edit
ពុម្ពច្រើនស្កេះស្កះហើយចង់ធ្វើឲ្យផ្ទាំងបង្អួចពុម្ពអក្សរវា
បង្ហាញតូចៗងាយស្រួលចុចឈរលើពុម្ពណាមួយវិញ។
- ចំណែកឯពាក្យ 1 NiDA Sawannaphum.ttf
: ពីជាពុម្ពអក្សរដែលយើងកំពុងតែបើកក្នុងកម្មវិធីនេះ
បើយើងបើកច្រើនវានឹងបង្ហាញតាមចំនួននោះដែរ
ហើយសញ្ញាធីកនៅពីមុខវាបញ្ចាក់ថាយើងកំពុងតែឈរលើវា។
នៅពេលខ្លះយើងបើកពុម្ពអក្សរ Edit ច្រើនពេក វាពិកបាកនឹងរក
យើងត្រូវចូលតាមម៉ឺនុយនេះដើម្បីចុចឈរលើពុម្ពអក្សរដែលយើងចង់ឈរ
លើ។
៙ Help ៖
ម៉ឺនុយជំនួយនេះ
ផ្ទុករាល់តំណចុចចូលទៅកាន់ឯកសារសម្រាប់ជំនួយដល់អ្នកប្រើប្រាស់
កម្មវិធី មានទាំងសៀវភៅបង្ហាញជា PDF និងមុខងារចុងក្រោយគឺ About។
- Contents and Index (F1)
:
ជាមុខងារចុចចូលទោមើលការពន្យល់ខ្លីៗរាល់មុខងារដែលមានក្នុង
កម្មវិធីនេះ តែមានមុខងារខ្លះជ្រៅ មើលអត់យល់ទេខ្ញុំ។
សង្ឃឹមថាលោកអ្នកអាចមើលយល់!!!
- User Manual : ជាឯកសារ PDF ដែលគេរៀបចំបង្ហាញពីការប្រើមុខងារសំខាន់នៅក្នុងកម្មវិធីនេះ។
- High-Logic Online
: ជាតំណភ្ជាប់ចុចចូលទៅកាន់គេហទំព័ររបស់អ្នកបង្កើតកម្មវិធី
ដូច្នេះវាតម្រូវឲ្យមានភ្ជាប់អ៊ីនធឺណិតទើបអាចប្រើបាន។
- High-Logic Web Site : ចូលទៅកាន់គេហទំព័រ FontCreator។
- Online Support : សម្រាប់ចូលទៅរកជំនួយផ្សេងៗនៅគេហទំព័រ។
- Check for Updates : ឆែកមើលក្រែងលោមានជំនាន់កម្មវិធីថ្មីចេញមក។
- About : មើលព័ត៌មានខ្លីស្ដីពីកម្មវិធីនេះ ជាពិសេសមើលជំនាន់របស់កម្មវិធី។
ចប់ការរៀបរាប់អំពីម៉ឺនុយមេសំខាន់ៗ មានមុខងារខ្លះបានពន្យល់
មុខងារខ្លះបង្ហាញត្រួសៗ និងមុខងារខ្លះមិនបានបង្ហាញនៅពេលនេះទេ
គឺទុកបង្ហាញដាច់ដោយឡែក ព្រោះវាវែងពេក។
នៅក្នុងកម្មវិធី FontCreator នៅមានម៉ឺនុយបន្ថែម 2 ផ្សេងទៀត
ដែលម៉ឺនុយនោះគឺជាការប្រមូលផ្ដុំមុខងារសំខាន់ៗដាក់ចូលគ្នា
ដើម្បីងាយស្រួលចូលប្រើលឿនដោយគ្រាន់តែចុចកណ្ដុរស្ដាំគឺបង្ហាញ
ភ្លែត៖
- ម៉ឺនុយបន្ថែមពេលចុចកណ្ដុរស្ដាំលើ Glyph ។
- ម៉ឺនុយបន្ថែមពេលចុចកណ្ដុរស្ដាំលើ Contour ។
- ម៉ឺនុយបន្ថែមពេលចុចកណ្ដុរស្ដាំលើ Point (Curve)។
៙ ម៉ឺនុយបន្ថែមពេលចុចកណ្ដុរស្ដាំលើ Glyph ៖
ម៉ឺនុយបន្ថែមនេះប្រមូលផ្ដុំមុខងារដែលទាក់ទងនឹង Glyph
មានមុខងារសំខាន់មួយចំនួនត្រូវបានសម្រួលចុចប្រើបានលឿនតាមរយៈ
ម៉ឺនុយនេះ។
ម៉ឺនុយនេះប្រើនៅ Glyph

- Edit : ចូលទៅ Edit Contour របស់ Glyph។ វិធីចុចបើក Edit Glyph ដែលលឿននោះគឺ ចុចស្ទួនដងលើ Glyph ។
- Cut : កាត់
- Copy : ចម្លង
- Paste : បិទភ្ជាប់
- Add : បន្ថែម Glyph
- Delete : លុប
- Complete Composites : ជាមុខងារជំនួយក្នុងការបង្កើតតួអក្សរ ឬការ៉េ ជាដើម តែអត់ចេះទេ។
- Used By : ជាផ្លូវសម្រាប់ចូលទៅរក Glyph ដែលទាក់ទងគ្នា មុខងារនេះពុម្ពអក្សរខ្មែរមិនប្រើទេ។
- Caption :
ជាមុខងារសម្រាប់មើល Glyph តាមប្រភេទក្រុមដូចជា : postscript name,
Unicode mappings ជាដើម មុខងារនេះយើងមិនប្រើទេទុកជាលំនាំដើមចុះ។
- Toggle Bookmarks
: ជាមុខងារជំនួយសម្រាប់ពុម្ពអក្សរដែលមាន Glyph ច្រើនរាប់រយ
ពិបាកនឹងរមូរ (scroll) ចុះឡើង។ យើងប្រើមុខងារនេះដើម្បីកត់ចំណាំ
Glyph ណាសំខាន់ដែលនៅឆ្ងាយពីគ្នា
មុខងារនេះមិនខុសពីការបោះយុទ្ធថ្កាក្នុងអត្ថបទដើម្បីងាយស្រួលចុច
អាននៅផ្នែកណាមួយក្នុងអត្ថបទឡើយ។ របៀបប្រើគឺយើងចុចកណ្ដុរស្ដាំ ឬ
ក៏ចុច Ctrl+Shift+លេខសូន្យ ដល់លេខប្រាំបួន
ស្រឡាញ់លេខមួយណាដាក់លេខមួយហ្នឹងទៅ។
- Goto Bookmarks
: ជាមុខងារឲ្យកម្មវិធីរមូរ (scroll) ទៅ Glyph
ណាមួយដែលយើងបានដាក់ Toggle Bookmarks រួចហើយ។
វាមានលក្ខណៈលឿនចំណេញពេញ ធ្វើឲ្យងាយស្រួលដល់ការ Edit ពុម្ពអក្សរ
ដោយមិនបាច់ scroll រកមើលឡើងចុះដដែលៗទេ។
- Select All : មុខងារសម្រាប់ជ្រើស Glyph ទាំងអស់។ តែដូចជាមិនប្រើការអីទេ
- Clear Selection : សម្រាប់ដោះជ្រើស ទាំងអស់មកវិញ វាផ្ទុយនឹង Select All ។
- import Image...
: សម្រាប់នាំចូល មុខងារនេះឃើញមាននៅក្នុងម៉ឺនុយ Tools
និងនៅក្នុងរបា Drawing ហើយ តែគេនៅតែដាក់វាក្នុង
"ម៉ឺនុយបន្ថែមពេលចុចកណ្ដុរស្ដាំលើ Glyph" ទៀតដើម្បីឲ្យងាយស្រួល។
- Properties... :
ជាមុខងារមើលលក្ខណៈសម្បត្តិរបស់ Glyph និមួយៗ
មុខងារនេះសំខាន់ក្នុងការកែប្រែកំណត់ទំហំខ្សែ Advance Width
ដែលជាខ្សែទំហំនៅផ្នែកខាងស្ដាំរបស់ Glyph ។
ជាទូទៅយើងរំកិលតែខ្សែ Advance Width មួយហ្នឹងទេ
ចំណែកខ្សែខាងឆ្វេងយើងមិនកំណត់អីទេ។
៙ ម៉ឺនុយបន្ថែមពេលចុចកណ្ដុរស្ដាំលើ Contour ៖
ម៉ឺនុយបន្ថែមនេះប្រមូលផ្ដុំមុខងារដែលទាក់ទងនឹង Contour
មុខងារសំខាន់មួយចំនួនត្រូវបានសម្រួលចុចប្រើបានលឿនតាមរយៈ
ម៉ឺនុយនេះ។
ម៉ឺនុយនេះប្រើនៅ Mode= Contour

- New Contour...
: សម្រាប់បើកឧបករណ៍គូស Contour។
យើងត្រូវគូសឲ្យបានមួយជុំទើបបានការ។ ការគូសសុទ្ធតែជា On Curve
ទាំងអស់ បន្ទាប់ពីគូសហើយទើបយើងអាចដូរទៅជា Off Curve វិញ។
- Delete :
សម្រាប់លុប។ យើងអាចលុប Curve ឬ Contour ដោយចុចលើ Curve ឬ Contour
ណាមួយឬ Sectect ជាច្រើន Curve ហើយកណ្តុរស្ដាំយក Delete ជាការស្រេច
តែវិធីដែលលឿននោះគឺយើងចុចលើក្ដារចុចវិញស្រួលជាង។
- Change Direction : គឺជាការប្ដូរទិសឲ្យ Contour ដើម្បីបង្កើតបានជាសាច់ក្នុងឬក្រៅ។
- Join Contours : គឺសម្រាប់បម្លែងទ្រង់ទ្រាយ Contours
ដែលគងលើគ្នាចាប់ពីរឬច្រើនទៅតាមលក្ខខណ្ឌ 3
ប្រភេទផ្សេងគ្នាដូចជា : Union , Intersection និង Exclusion។ ខ្ញុំរៀបរាប់ហើយសូមមើលនៅខាងលើ។
- Order : សម្រាប់ធ្វើឲ្យ Contour ណាមួយស្ថិតនៅជាន់លើ ឬ ជាន់ក្រោម។
- Align or Distribute : សម្រាប់តម្រឹម Contour ចំនួន 2 ឬច្រើន តាមជ្រុង។
- Cut : កាត់
- Copy : ចម្លង
- Paste : បិទភ្ជាប់
- Undo : មិនធ្វើវិញ
Redo : ធ្វើវិញ
- Used By... : ជាផ្លូវសម្រាប់ចូលទៅរក Glyph ដែលទាក់ទងគ្នា មុខងារនេះពុម្ពអក្សរខ្មែរមិនប្រើទេ។
Add Bounding Guidelines : សម្រាប់ដាក់ Guideline ជុំវិញ Contour ណាមួយដែលអ្នក Select លើ។
- Import Image...
: សម្រាប់នាំចូល មុខងារនេះឃើញមាននៅក្នុងម៉ឺនុយ Tools
និងនៅក្នុងរបា Drawing ហើយ តែគេនៅតែដាក់វាក្នុង
"ម៉ឺនុយបន្ថែមពេលចុចកណ្ដុរស្ដាំលើ Glyph" ទៀតដើម្បីឲ្យងាយស្រួល។
- Properties :
ជាមុខងារមើលលក្ខណៈសម្បត្តិរបស់ Glyph និមួយៗ
មុខងារនេះសំខាន់ក្នុងការកែប្រែកំណត់ទំហំខ្សែ Advance Width
ដែលជាខ្សែទំហំនៅផ្នែកខាងស្ដាំរបស់ Glyph ។
ជាទូទៅយើងរំកិលតែខ្សែ Advance Width មួយហ្នឹងទេ
ចំណែកខ្សែខាងឆ្វេងយើងមិនកំណត់អីទេ។
៙ ម៉ឺនុយបន្ថែមពេលចុចកណ្ដុរស្ដាំលើ Point (Curve) ៖
ម៉ឺនុយបន្ថែមនេះប្រមូលផ្ដុំមុខងារដែលទាក់ទងនឹង Point ឬ Curve
មានមុខងារសំខាន់មួយចំនួនត្រូវបានសម្រួលចុចប្រើបានលឿនតាមរយៈ
ម៉ឺនុយនេះ ហើយយើងត្រូវប្រើម៉ឺនុយនេះដើម្បីបន្ថែម Curve ឬប្ដូរពី
On Curve ទៅ Off Curve ជាដើម។
ម៉ឺនុយនេះប្រើនៅ Mode= Point

- New Contour...
: សម្រាប់បើកឧបករណ៍គូស Contour។
យើងត្រូវគូសឲ្យបានមួយជុំទើបបានការ។ ការគូសសុទ្ធតែជា On Curve
ទាំងអស់ បន្ទាប់ពីគូសហើយទើបយើងអាចដូរទៅជា Off Curve វិញ។
- Add Points :
សម្រាប់បន្ថែម Curve ឲ្យ Contour យើងត្រូវចុចលើ Curveណាមួយ
រួចកណ្ដុរស្ដាំយកថា Add Points នោះយើងនឹងទទួលបាន Curve បន្ថែមហើយ។
- Delete :
សម្រាប់លុប។ យើងអាចលុប Curve ឬ Contour ដោយចុចលើ Curve ឬ Contour
ណាមួយឬ Sectect ជាច្រើន Curve ហើយកណ្តុរស្ដាំយក Delete ជាការស្រេច
តែវិធីដែលលឿននោះគឺយើងចុចលើក្ដារចុចវិញស្រួលជាង។
- On Curve (រាងការ៉េ) ជាចំណុចដៅត្រង់ បង្កើតបានជាជ្រុង។
- Off Curve (រាងមូល) ជាចំណុចដៅមូលដែលសម្រាប់ទាញពត់ពេន។
- Join Contours : សម្រាប់បញ្ចូល Curve ចំនួន 2 ដែលនៅ Contour ឲ្យជាប់សាច់គ្នាទៅជា Contour មួយវិញ។
- Split Contour :
សម្រាប់បំបែក Curve ដាច់ចេញពីគ្នា។ ដើម្បីបំបែកយើងត្រូវ Select លើ
Curve ចំនួន 2 ហើយចុចកណ្ដុរស្ដាំយក Split Contour ជាការស្រេច។
- First Point :
ជាមុខងារអាចកំណត់ឲ្យ Curve ណាមួយជាទៅចាប់ផ្តើមនៃ Curve។
មុខងារនេះខ្ញុំក៏មិនដឹងថាគេប្រើសម្រាប់អ្វីដែរ។ មិនសំខាន់
- Align or Distribute :
- Cut : កាត់
- Copy : ចម្លង
- Paste : បិទភ្ជាប់
- Undo : មិនធ្វើវិញ
- Redo : ធ្វើវិញ
- Used By... : ជាផ្លូវសម្រាប់ចូលទៅរក Glyph ដែលទាក់ទងគ្នា មុខងារនេះពុម្ពអក្សរខ្មែរមិនប្រើទេ។
- Add Guideline(s) : សម្រាប់ដាក់ Guideline ទាំងដេកទាំងឈរឲ្យចំណុច Curve ណាមួយដែលអ្នកចង់បានដោយមិនចាំបាច់ទាញមកដាក់ទេ។
- Import Image... : សម្រាប់នាំចូល មុខងារនេះឃើញមាននៅក្នុងម៉ឺនុយ Tools
និងនៅក្នុងរបា Drawing ហើយ តែគេនៅតែដាក់វាក្នុង
"ម៉ឺនុយបន្ថែមពេលចុចកណ្ដុរស្ដាំលើ Glyph" ទៀតដើម្បីឲ្យងាយស្រួល។
- Properties : ជាមុខងារមើលលក្ខណៈសម្បត្តិរបស់ Glyph និមួយៗ
មុខងារនេះសំខាន់ក្នុងការកែប្រែកំណត់ទំហំខ្សែ Advance Width
ដែលជាខ្សែទំហំនៅផ្នែកខាងស្ដាំរបស់ Glyph ។
ជាទូទៅយើងរំកិលតែខ្សែ Advance Width មួយហ្នឹងទេ
ចំណែកខ្សែខាងឆ្វេងយើងមិនកំណត់អីទេ។
ចប់ការរៀបរាប់ "ម៉ឺនុយបន្ថែមពេលចុចកណ្ដុរស្ដាំលើ Glyph, Contour ឬ Point (Curve)" ដែលសុទ្ធសឹងតែជាមុខងារដែលមានក្នុងម៉ឺនុយមេរួចហើយ តែយើងត្រូវចេះប្រើវាទើបចំណេញពេលវេលា។